យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
ម៉ាថាយ 25:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងមានព្រះបន្ទូលទៅគេថា "ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាមិនបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមអ្នកទាំងនេះ នោះអ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ"។ ព្រះគម្ពីរខ្មែរសាកល “ពេលនោះ ព្រះអង្គនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាមិនបានធ្វើដល់ម្នាក់ក្នុងចំណោមអ្នកតូចបំផុតទាំងនេះ អ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ’។ Khmer Christian Bible ព្រះអង្គនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាមិនបានធ្វើដូច្នេះសម្រាប់អ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះក៏មិនបានធ្វើសម្រាប់ខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់នឹងមានបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ អាល់គីតាប ស្តេចនិយាយទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្ដចំពោះយើងដែរ”។ |
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
«កុំប៉ះពាល់ពួកអ្នកដែលយើង បានចាក់ប្រេងតាំងឡើយ កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ!»
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។
គេបានក្រាប គេដេកដូចជាសិង្ហឈ្មោល ក៏ដូចជាសិង្ហញីផង តើអ្នកណានឹងហ៊ានដាស់គេឡើង? មានពរហើយ អ្នកណាដែលឲ្យពរអ្នក តែអស់អ្នកណាដែលដាក់បណ្ដាសាអ្នក អ្នកនោះត្រូវបណ្ដាសាមិនខាន»។
អ្នកណាទទួលហោរា ក្នុងនាមជាហោរា អ្នកនោះនឹងទទួលរង្វាន់របស់ហោរា ហើយអ្នកណាទទួលមនុស្សសុចរិត ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់របស់មនុស្សសុចរិតនោះ។
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ពេលនោះ គេក៏ទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកដទៃ ឬនៅអាក្រាត ឈឺ ឬជាប់គុក ហើយមិនបានទៅបម្រើព្រះអង្គពីអង្កាល់?"
ពួកអ្នកទាំងនេះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច រីឯពួកមនុស្សសុចរិតនឹងចូលទៅទទួលជីវិតអស់កល្បជានិច្ចវិញ»។
គាត់តបវិញថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនេះជាយេស៊ូវ ដែលអ្នកបៀតបៀន
ពេលអ្នករាល់គ្នាធ្វើបាបចំពោះពួកបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់គេមានរបួស នោះអ្នករាល់គ្នាធ្វើបាបចំពោះព្រះគ្រីស្ទហើយ។