Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:45 - Khmer Christian Bible

45 ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ នោះ​ក៏​មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 “ពេលនោះ ព្រះអង្គ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដល់​ម្នាក់​ក្នុងចំណោម​អ្នក​តូចបំផុត​ទាំងនេះ អ្នករាល់គ្នា​ក៏មិន​បាន​ធ្វើ​ដល់​យើង​ដែរ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា "ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​អ្នក​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​ក៏​មិន​បាន​ធ្វើ​ដល់​យើង​ដែរ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 នោះ​ទ្រង់​នឹង​មាន​បន្ទូល​តប​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​យ៉ាង​តូច​បំផុត ក្នុង​ពួក​អ្នក​ទាំង​នេះ នោះ​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ដល់​អញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ស្តេច​និយាយ​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ដ​ចំពោះ​យើង​ដែរ”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:45
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកណា​ដែល​ទទួល​អ្នក​នាំ​ព្រះបន្ទូល​ដោយ​ឈ្មោះ​អ្នក​នាំ​ព្រះបន្ទូល​ នឹង​ទទួល​បាន​រង្វាន់​របស់​អ្នក​នាំ​ព្រះបន្ទូល។​ អ្នកណា​ដែល​ទទួល​មនុស្ស​សុចរិត​ដោយ​ឈ្មោះ​មនុស្ស​សុចរិត​ នឹង​ទទួល​បាន​រង្វាន់​របស់​មនុស្ស​សុចរិត។​


ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​


ពេល​នោះ​ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​កាល​យើង​ខ្ញុំឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​ស្រេក​ ជា​អ្នក​ក្រៅ​ ឬ​នៅ​អាក្រាត​ ឈឺ​ ឬ​ជាប់​គុក​នោះ​ យើង​ខ្ញុំ​មិន​បាន​បម្រើ​ព្រះអង្គ​ពី​កាល​ណា?​


អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់កល្ប​ជានិច្ច​ ឯ​ពួក​អ្នក​សុចរិត​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច»។​


គាត់​ក៏​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?» ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​ [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​


ដោយសារ​អ្នក​រាល់គ្នា​ធ្វើ​បាប​ទាស់​នឹង​បងប្អូន​ ហើយ​ធ្វើ​ឲ្យ​មនសិការ​ទន់ខ្សោយ​របស់​ពួកគេ​របួស​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះគ្រិស្ដ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម