ក៏ផឹកស្រាទំពាំងបាយជូរពីចានគោម ហើយលាបខ្លួនដោយប្រេងដ៏វិសេស តែមិនព្រួយនឹងការវិនាសរបស់យ៉ូសែបទេ។
ម៉ាថាយ 25:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាមិនបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាមិនបានឲ្យទឹកយើងផឹក ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាមិនឲ្យយើងហូប; កាលយើងស្រេក អ្នករាល់គ្នាមិនឲ្យយើងផឹក; Khmer Christian Bible ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគ ហើយកាលខ្ញុំស្រេក អ្នករាល់គ្នាមិនបានឲ្យខ្ញុំផឹក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ អាល់គីតាប ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឲ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឲ្យទឹកយើងពិសាដែរ |
ក៏ផឹកស្រាទំពាំងបាយជូរពីចានគោម ហើយលាបខ្លួនដោយប្រេងដ៏វិសេស តែមិនព្រួយនឹងការវិនាសរបស់យ៉ូសែបទេ។
អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
កាលយើងជាអ្នកដទៃ អ្នករាល់គ្នាមិនបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់យើង ក៏ឈឺ ហើយជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខយើងសោះ"។
អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។
ដើម្បីឲ្យមនុស្សទាំងអស់គោរពប្រតិបត្តិព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពប្រតិបត្តិព្រះរាជបុត្រា អ្នកនោះក៏មិនគោរពប្រតិបត្តិព្រះវរបិតា ដែលចាត់ព្រះអង្គឲ្យមកដែរ។
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាទៅចុះ។ ម៉ារ៉ាណាថា!
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។