ម៉ាថាយ 23:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ហោរាទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាកំពុងធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់បណ្ដាព្យាការី។ Khmer Christian Bible ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ អាល់គីតាប អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ណាពី។ |
នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។
ដោយពោលថា "ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរសរបស់យើង នោះយើងមិនបានរួមគំនិតជាមួយពួកគាត់ ដើម្បីកម្ចាយឈាមពួកហោរាទេ"។
ដោយហេតុនេះ ខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ ឲ្យមករកអ្នករាល់គ្នាហើយក្នុងចំណោមអ្នកទាំងនោះ ខ្លះត្រូវអ្នករាល់គ្នាសម្លាប់ ហើយឆ្កាង ខ្លះត្រូវអ្នករាល់គ្នាវាយនឹងរំពាត់នៅក្នុងសាលាប្រជុំ ព្រមទាំងដេញតាមព្យាបាទគេ ពីក្រុងមួយទៅក្រុងមួយ
«ឱយេរូសាឡិម យេរូសាឡិមជាក្រុងដែលសម្លាប់ពួកហោរា ហើយយកថ្មគប់ពួកអ្នកដែលព្រះបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់អ្នកមក ដូចមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប តែអ្នកមិនព្រមទេ!
ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "នែ៎បាវបម្រើអាក្រក់! យើងនឹងដាក់ទោសអ្នក តាមសម្ដីរបស់អ្នក។ ចុះបើអ្នកថា យើងជាមនុស្សប្រិតប្រៀប ទាំងប្រមូលយកអ្វីដែលយើងមិនបានដាក់ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះ
លោកយ៉ូស្វេបានមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាស្មរបន្ទាល់ទាស់នឹងខ្លួនឯងថា អ្នករាល់គ្នាបានរើសយកព្រះយេហូវ៉ា ដើម្បីគោរពប្រតិបត្តិដល់ព្រះអង្គ»។ ពួកគេឆ្លើយថា៖ «យើងខ្ញុំជាស្មរបន្ទាល់ពិតមែនហើយ»។