ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងរបស់ខ្ញុំ និងចម្ការទំពាំងបាយជូរនេះ។
ម៉ាថាយ 21:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលម្ចាស់ចម្ការមកដល់ តើគាត់នឹងធ្វើយ៉ាងណាចំពោះពួកអ្នកធ្វើចម្ការទាំងនោះ?» ព្រះគម្ពីរខ្មែរសាកល ចុះនៅពេលម្ចាស់ចម្ការទំពាំងបាយជូរមកវិញ តើលោកនឹងធ្វើដូចម្ដេចដល់ពួកកសិករទាំងនោះ?”។ Khmer Christian Bible ដូច្នេះ ពេលម្ចាស់ចម្ការមកវិញ តើគាត់នឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកអ្នកចម្ការទាំងនោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ អាល់គីតាប ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ |
ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងរបស់ខ្ញុំ និងចម្ការទំពាំងបាយជូរនេះ។
លុះរដូវប្រមូលផលមកដល់ គាត់ក៏ចាត់ពួកអ្នកបម្រើរបស់ខ្លួនឲ្យទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។
គេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ជនពាលទាំងនោះឥតត្រាប្រណី ហើយប្រវាស់ចម្ការទៅឲ្យអ្នកធ្វើចម្ការផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់នៅរដូវប្រមូលផល»។
តើម្ចាស់ចម្ការនឹងធ្វើដូចម្តេច? គាត់នឹងមកសម្លាប់ពួកអ្នកធ្វើចម្ការទាំងនោះ រួចប្រគល់ចម្ការទៅឲ្យអ្នកផ្សេងទៀត។
ចុះចំណង់បើអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះ ហើយប្រមាថព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ហើយត្មះតិះដៀលព្រះវិញ្ញាណដ៏មានព្រះគុណ សូមអ្នករាល់គ្នាគិតមើល៍ តើគេសមនឹងមានទោសធ្ងន់យ៉ាងណាទៅទៀត?