Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 គេ​ទូល​ព្រះ‌អង្គ​ថា៖ «គាត់​នឹង​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី ហើយ​ប្រវាស់​ចម្ការ​ទៅ​ឲ្យ​អ្នក​ធ្វើ​ចម្ការ​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​នៅ​រដូវ​ប្រមូល​ផល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “លោក​នឹង​បំផ្លាញជីវិត​ជន​ពាល​ទាំងនោះ​យ៉ាងសាហាវ ហើយ​ប្រវាស់​ចម្ការទំពាំងបាយជូរ​នោះ​ឲ្យ​ពួក​កសិករ​ផ្សេងទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​តាម​រដូវ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយ​ឥត​ប្រណី​ឡើយ​ ហើយ​គាត់​នឹង​ប្រវាស់​ចម្ការ​ទំពាំង​បាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នក​ចម្ការ​ផ្សេង​ទៀត​ ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 គេ​ទូល​ព្រះអង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំង‌បាយជូរ​ទុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 គេ​ទូល​ឆ្លើយ​តប​ថា គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច​នឹង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 គេ​ជម្រាប​អ៊ីសា​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:41
38 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​បំបាក់​គេ​ដោយ​ដំបង​ដែក ហើយ​បោក​កម្ទេច​គេ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន»។


អ្នក​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​អ្នក ទុក​ជា​ទី​ផ្ដាសា​ដល់​ពួក​រើស​តាំង​របស់​យើង ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​សម្លាប់​អ្នក ព្រះ‌អង្គ​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។


ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​រៀងៗ​ខ្លួន គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន


នៅ​ក្នុង​ស្រុក​នោះទាំង​មូល មនុស្ស​ពីរ​ភាគ​បី​នឹង​ត្រូវ​វិនាសបាត់​បង់​អស់ តែ​មួយ​ភាគ​បី​នឹង​សល់​នៅ​ក្នុង​ស្រុក។


លុះ​រដូវ​ប្រមូល​ផល​មក​ដល់ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។


ដូច្នេះ ពេល​ម្ចាស់​ចម្ការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ?»


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះរាជ្យ​របស់​ព្រះ​នឹង​ត្រូវ​យក​ចេញ​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​នឹង​បង្កើត​ផល​របស់​ព្រះរាជ្យ។


ទ្រង់​កាន់​ចង្អេរ​នៅ​នឹង​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​សម្អាត​ទីលាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​របស់​ព្រះ‌អង្គ​ដាក់​ក្នុង​ជង្រុក រីឯ​សម្ដី ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​វិញ»។


គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ ពេល​ពួក​គេ​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។


ក្រោយ​ពី​មាន​ការ​ជជែក​វែក​ញែក​គ្នា​ជា​ច្រើន​មក លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ថ្ងៃ​ដំបូង ព្រះ​បាន​រើស​ខ្ញុំ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​បាន​ជឿ។


តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។


ដូច្នេះ សូម​បង‌ប្អូន​ដឹង​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ព្រោះ​គេ​នឹង​ស្តាប់»។


គាប់​ជួនជា​ឪពុក​របស់​ពូ‌ញ្លស​ដេក​គ្រុន ហើយ​មួល​ផង នោះ​លោក​ប៉ុល​ក៏​ចូល​ទៅ​ផ្ទះ​គាត់ ហើយ​អធិស្ឋានដាក់​ដៃ​លើ ដើម្បីឲ្យ​គាត់​បាន​ជា។


គេ​បាន​រាំង​រា​យើង​មិន​ឲ្យ​ប្រកាស​ប្រាប់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​ទេ គឺ​គេ​បំពេញ​តែ​អំពើ​បាប​របស់​គេ​ជា‌និច្ច តែ​ទី​បំផុត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​គេ។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត!


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម