សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
ម៉ាថាយ 20:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះប្រហែលជាម៉ោងប្រាំល្ងាច លោកចេញទៅឃើញនៅមានមនុស្សខ្លះទៀតកំពុងឈរ ហើយលោកក៏សួរគេថា "ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ មួយថ្ងៃវាល់ល្ងាចដូច្នេះ?" ព្រះគម្ពីរខ្មែរសាកល លុះប្រមាណជាម៉ោងប្រាំល្ងាចលោកចេញទៅឃើញអ្នកខ្លះទៀតកំពុងឈរ ក៏សួរពួកគេថា: ‘ហេតុអ្វីបានជាពួកអ្នកឈរនៅទីនេះពេញមួយថ្ងៃទាំងគ្មានការងារធ្វើដូច្នេះ?’។ Khmer Christian Bible នៅប្រហែលម៉ោងប្រាំល្ងាច ពេលគាត់ចេញទៅ ក៏ឃើញអ្នកផ្សេងទៀតកំពុងឈរ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរមួយថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ អាល់គីតាប ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ” |
សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
មើល៍! អំពើទុច្ចរិតរបស់សូដុម ជាប្អូនស្រីអ្នក ព្រមទាំងកូន គឺមានអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចម្រើន ឥតដែលចម្រើនកម្លាំងដៃនៃពួកក្រីក្រ និងមនុស្សកម្សត់ទុគ៌តឡើយ។
គេឆ្លើយតបថា "ព្រោះគ្មានអ្នកណាជួលយើងខ្ញុំ"។ លោកនិយាយទៅគេថា "ចូរអ្នករាល់គ្នាទៅធ្វើចម្ការដែរទៅ [អ្នកនឹងទទួលបានប្រាក់ឈ្នួលតាមត្រឹមត្រូវ]"
យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។
ពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលរស់នៅក្រុងនោះទាំងប៉ុន្មាន មិនចំណាយពេលធ្វើអ្វីក្រៅតែពីនិយាយ ឬស្តាប់រឿងថ្មីប៉ុណ្ណោះឡើយ។
ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។