ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 19:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ទៅ​កាន់​ស្រុក​យូដា ខាង​នាយ​ទន្លេ​យ័រដាន់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​កាលីឡេ ហើយ​យាងទៅ​ស្រុក​យូឌា នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​។

សូមមើលជំពូក

Khmer Christian Bible

កាល​ព្រះយេស៊ូ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ស្រុក​កាលីឡេ​ រួច​បាន​មក​ដល់​តំបន់​ស្រុក​យូដា​ នៅ​ឯ​ត្រើយ​នាយ​អូរ​យ័រដាន់​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ព្រះ‌យេស៊ូវ​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលី‌ឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ

សូមមើលជំពូក

អាល់គីតាប

កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។

សូមមើលជំពូក



ម៉ាថាយ 19:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖


កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ មហា‌ជន​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ


ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​វិញ​ទៀត ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ‌ទឹក​មុន​ដំបូង ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។