ម៉ាថាយ 19:1 - អាល់គីតាប1 កាលអ៊ីសាមានប្រសាសន៍ទាំងនេះចប់សព្វគ្រប់ហើយ គាត់ក៏ចាកចេញពីស្រុកកាលីឡេឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ ក្នុងស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ព្រះអង្គក៏យាងចាកចេញពីកាលីឡេ ហើយយាងទៅស្រុកយូឌា នៅត្រើយម្ខាងទន្លេយ័រដាន់។ សូមមើលជំពូកKhmer Christian Bible1 កាលព្រះយេស៊ូមានបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គបានយាងចេញពីស្រុកកាលីឡេ រួចបានមកដល់តំបន់ស្រុកយូដា នៅឯត្រើយនាយអូរយ័រដាន់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងទៅកាន់ស្រុកយូដា ខាងនាយទន្លេយ័រដាន់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 លុះព្រះយេស៊ូវបានមានបន្ទូលពាក្យទាំងនោះរួចហើយ នោះទ្រង់ថយចេញពីស្រុកកាលីឡេ ទៅឯព្រំស្រុកយូដា នៅខាងនាយទន្លេយ័រដាន់វិញ សូមមើលជំពូក |