ប៉ុន្តែ ព្រះយេស៊ូវយាងទៅជិត ហើយពាល់គេ ទាំងមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង កុំខ្លាចអី!»។
ម៉ាថាយ 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេងើបមុខឡើង គេមិនឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គឯងប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល ពេលងើបភ្នែកឡើង ពួកគេមិនឃើញអ្នកណាឡើយ លើកលែងតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ។ Khmer Christian Bible កាលពួកគេងើយភ្នែកឡើង នោះមិនឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។ អាល់គីតាប កាលពួកសិស្សងើបមុខឡើង ឃើញតែអ៊ីសាប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ |
ប៉ុន្តែ ព្រះយេស៊ូវយាងទៅជិត ហើយពាល់គេ ទាំងមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង កុំខ្លាចអី!»។
ពេលគេកំពុងតែចុះពីភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលហាមគេថា៖ «កុំប្រាប់ពីហេតុការណ៍ដែលអ្នកបានឃើញនេះដល់អ្នកណាឲ្យសោះ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ»។
រំពេចនោះ គេក្រឡេកមើលជុំវិញខ្លួន ពុំឃើញមានអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះគង់ជាមួយពួកគេ។
ពេលសំឡេងនោះចប់ គេឃើញមានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ ពួកគេនៅស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។