Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រំពេច​នោះ គេ​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ពុំ​ឃើញ​មាន​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​គង់​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 រំពេចនោះ ពួកគេ​មើលជុំវិញ ក៏​លែង​ឃើញ​អ្នកណាទៀតឡើយ គឺ​មាន​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​គង់​ជាមួយ​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ភ្លាម​នោះ​ ពួកគេ​មើល​ជុំវិញ​ខ្លួន​ ហើយ​មិន​បាន​ឃើញ​អ្នក​ណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​មួយ​អង្គ​គត់​ ដែល​នៅ​ជាមួយ​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំ‌វិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​អ៊ីសា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​នោះ​មក​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ចូរ​ស្តាប់​តាម​ព្រះ‌អង្គ​ចុះ»។


ពេល​កំពុង​ចុះ​ពី​ភ្នំ​មក ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។


ពេលនោះ ភ្នែក​គេ​ក៏​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ក៏​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម។


ពេល​សំឡេង​នោះ​ចប់ គេ​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​មួយ​អង្គ​ប៉ុណ្ណោះ ពួក​គេ​នៅ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។


ហេតុ‌ការណ៍នេះបាន​កើត​ឡើង​បី​ដង រួច​វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញភ្លាម​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម