លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
ម៉ាថាយ 17:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។ ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលឆ្លើយថា៖ “ពីអ្នកដទៃ”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“បើដូច្នេះ កូនៗមិនបាច់បង់ពន្ធទេ។ Khmer Christian Bible គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេត្រុសទូលឆ្លើយថា ពីមនុស្សដទៃទេ ទ្រង់មានបន្ទូលថា ដូច្នេះ កូនចៅបានរួចហើយ អាល់គីតាប ពេត្រុសឆ្លើយថា៖ «ពីអ្នកផ្សេង»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «មែន បើដូច្នេះ កូនរបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ |
លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
ប៉ុន្តែ ដើម្បីកុំឲ្យគេទាស់ចិត្តដោយសារយើង ចូរទៅសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដំបូងដែលជាប់សន្ទូច មកបើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់សម្រាប់ខ្ញុំ និងអ្នកទៅ»។
ចៅហ្វាយក៏សរសើរអ្នកមើលខុសត្រូវទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់លោកីយ៍នេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ពន្លឺទៅទៀត។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ»។
ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។