Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

50 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“កុំ​ឃាត់​គាត់​ឡើយ ដ្បិត​អ្នកដែល​មិន​ប្រឆាំងនឹង​អ្នករាល់គ្នា គឺ​នៅ​ខាង​អ្នករាល់គ្នា​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នក​រាល់គ្នា​ នោះ​នៅ​ខាង​អ្នក​រាល់គ្នា​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




លូកា 9:50
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​មិន​នៅ​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​ជា​មួយ​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កម្ចាត់​កម្ចាយ។


កាល​ពួក​គេ​មក​ដល់​ក្រុង​កាពើណិម ពួក​អ្នក​ទារ​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ចូល​មក​សួរ​ពេត្រុស​ថា៖ «តើ​គ្រូ​របស់​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ?»


ហើយ​ពេល​ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ពី​អ្នក​ដទៃ» ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ។


យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​លោក​គ្រូ ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​យើង»។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ផឹក​ក្នុង​នាម​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។


អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កម្ចាត់​កម្ចាយ​វិញ»។


គ្មាន​បាវ​បម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​បាវ​បម្រើ​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ឬ​នឹង​កាន់​ខាង​មួយ ហើយ​មើល​ងាយ​មួយ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បម្រើ​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។


ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ថា «ព្រះ‌យេ‌ស៊ូវ​ត្រូវ​បណ្តាសា» នោះ​ឡើយ ហើយក៏​គ្មាន​អ្នក​ណា​អាច​និយាយ​ថា «ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌អម្ចាស់» បាន​ដែរ ប្រសិន‌បើ​គ្មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ដូច្នេះ ពួក​មេ​ដឹក​នាំ ក៏​ទទួល​ស្បៀង​អាហារ​របស់​គេ តែពុំ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម