ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។
ម៉ាថាយ 17:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?» ព្រះគម្ពីរខ្មែរសាកល ពេត្រុសតបថា៖ “លោកបង់តើ”។ ពេលពេត្រុសចូលទៅក្នុងផ្ទះ ព្រះយេស៊ូវផ្ដើមមុនគាត់ ដោយមានបន្ទូលថា៖“ស៊ីម៉ូនអើយ តើអ្នកគិតដូចម្ដេច? តើស្ដេចនៅផែនដីនេះយកពន្ធ ឬសួយសារអាករពីនរណា? ពីកូនៗរបស់ខ្លួន ឬពីអ្នកដទៃ?”។ Khmer Christian Bible លោកពេត្រុសក៏តបថា៖ «បាទ» ហើយកាលមកដល់ក្នុងផ្ទះវិញ ព្រះយេស៊ូមានបន្ទូលជាមុនទៅគាត់ថា៖ «ស៊ីម៉ូនអើយ! អ្នកយល់យ៉ាងដូចម្ដេច តើស្ដេចនៅផែនដីនេះទារពន្ធដារ ឬសួយអាករពីនរណា? ពីកូនរបស់ខ្លួន ឬពីអ្នកដទៃ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកពេត្រុសទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឆ្លើយថា បង់ដែរ រួចមក កាលគាត់បានចូលទៅក្នុងផ្ទះហើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលជាមុន សួរគាត់ថា នែ ស៊ីម៉ូន អ្នកគិតដូចម្តេច តើអស់ទាំងស្តេចនៅផែនដីហូតសួយរៃ ឬពន្ធដារពីអ្នកណា ពីកូនចៅ ឬពីអ្នកដទៃ អាល់គីតាប ពេត្រុសតបវិញថា៖ «បាទ! លោកបង់!»។ កាលពេត្រុសទៅដល់ផ្ទះ អ៊ីសាមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីកូនរបស់ស្ដេច ឬពីអ្នកផ្សេង?»។ |
ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។
ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?»
ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។
គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឥឡូវនេះ ចូរធ្វើពិធីនេះសិនចុះ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ ដើម្បីឲ្យបានសម្រេចគ្រប់ទាំងសេចក្តីសុចរិត» លោកក៏យល់ព្រម។
ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។