Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:25 - ព្រះគម្ពីរខ្មែរសាកល

25 ពេត្រុស​តបថា​៖ “លោកបង់តើ”។ ពេល​ពេត្រុស​ចូលទៅ​ក្នុង​ផ្ទះ ព្រះយេស៊ូវ​ផ្ដើមមុន​គាត់ ដោយ​មានបន្ទូលថា​៖“ស៊ីម៉ូន​អើយ តើ​អ្នក​គិត​ដូចម្ដេច​? តើ​ស្ដេច​នៅ​ផែនដី​នេះ​យក​ពន្ធ ឬ​សួយសារអាករ​ពី​នរណា​? ពី​កូន​ៗ​របស់​ខ្លួន ឬ​ពី​អ្នកដទៃ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 លោក​ពេត្រុស​ក៏​តប​ថា៖​ «បាទ»​ ហើយ​កាល​មក​ដល់​ក្នុង​ផ្ទះ​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ជា​មុន​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ‍!​ អ្នក​យល់​យ៉ាង​ដូច​ម្ដេច​ តើ​ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធដារ​ ឬ​សួយអាករ​ពី​នរណា‍?​ ពី​កូន​របស់​ខ្លួន​ ឬ​ពី​អ្នក​ដទៃ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​ឆ្លើយ​ថា៖ «បាទ លោក​បង់!» កាល​ពេត្រុស​បាន​មក​ដល់​ផ្ទះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​នេះ​ជា​មុន ដោយ​សួរ​ថា៖ «ស៊ីម៉ូន តើ​អ្នក​យល់​យ៉ាង​ណា? តើ​ស្តេច​នៅ​លើ​ផែនដី ហូត​ពន្ធ ឬ​សួយ‌សារ‌អាករ​ពី​អ្នក​ណា? ពី​កូន​ចៅ​របស់​ខ្លួន ឬ​ពី​អ្នក​ដទៃ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គាត់​ឆ្លើយ​ថា បង់​ដែរ រួច​មក កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​មុន សួរ​គាត់​ថា នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្តេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយ​រៃ ឬ​ពន្ធ‌ដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពេត្រុស​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​ពេត្រុស​ទៅ​ដល់​ផ្ទះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​កូន​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​ទូល​ឆ្លើយថា​៖ “ពី​អ្នកដទៃ”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“បើដូច្នេះ កូន​ៗ​មិនបាច់​បង់ពន្ធ​ទេ​។


ដូច្នេះ សូម​ប្រាប់​យើងខ្ញុំ​ផង​ថា​លោក​គិត​ដូចម្ដេច តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។


ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍”។ ពួកគេ​ក៏​យក​កាក់​ឌេណារី​មួយ​ឲ្យ​ព្រះអង្គ​។


ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។


តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម