ម៉ាថាយ 16:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គហាមផ្ដាច់មិនឲ្យពួកសិស្សប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវក៏ហាមពួកសិស្សមិនឲ្យប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។ Khmer Christian Bible បន្ទាប់មក ព្រះអង្គបានបង្គាប់ដល់ពួកសិស្ស មិនឲ្យនិយាយប្រាប់នរណាម្នាក់ថាព្រះអង្គជាព្រះគ្រិស្ដទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស*មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ត*ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។ អាល់គីតាប បន្ទាប់មក អ៊ីសាបានហាមពួកសិស្សមិនឲ្យប្រាប់នរណាថា គាត់ជាអាល់ម៉ាហ្សៀសឡើយ។ |
ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់»។
ពេលគេកំពុងតែចុះពីភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលហាមគេថា៖ «កុំប្រាប់ពីហេតុការណ៍ដែលអ្នកបានឃើញនេះដល់អ្នកណាឲ្យសោះ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ»។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់អ្នកណាឲ្យដឹងឡើយ តែចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។
ពេលកំពុងចុះពីភ្នំមក ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ។
ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។
ពេលសំឡេងនោះចប់ គេឃើញមានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ ពួកគេនៅស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។
ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។
ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។
នាងទូលព្រះអង្គថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន»។
តែសេចក្ដីដែលបានកត់ត្រាទុកនេះ គឺដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន ហើយឲ្យអ្នករាល់គ្នាដែលជឿបានជីវិត ដោយសារព្រះនាមព្រះអង្គ។
ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។
តើអ្នកណាជាអ្នកកុហក? គឺមានតែអ្នកដែលបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកណាដែលបដិសេធមិនព្រមទទួលស្គាល់ព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ។
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។