បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។
ម៉ាថាយ 15:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ស្ត្រីនោះចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង»។ ព្រះគម្ពីរខ្មែរសាកល ស្ត្រីនោះក៏ចូលមកថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!”។ Khmer Christian Bible ប៉ុន្ដែនាងចូលមកថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! សូមជួយខ្ញុំផង» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង អាល់គីតាប ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបដល់ជើងអ៊ីសាហើយអង្វរថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។ |
បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។
លោកបានបោកចំបាប់ជាមួយទេវតា ហើយក៏បានឈ្នះ លោកបានយំ ហើយអង្វរសុំការប្រណីសន្ដោស លោកបានជួបព្រះអង្គនៅបេត-អែល នៅទីនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។
បណ្តាជនហាមអ្នកទាំងពីរនោះឲ្យនៅស្ងៀម តែគេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង!»
ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។
វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។
ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!»