នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
ម៉ាថាយ 12:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក្នុងនាមព្រះអង្គ សាសន៍ដទៃនឹងមានសង្ឃឹម »។ ព្រះគម្ពីរខ្មែរសាកល ហើយបណ្ដាសាសន៍ដទៃនឹងសង្ឃឹមលើនាមរបស់គាត់”។ Khmer Christian Bible ហើយគ្រប់ជនជាតិនឹងសង្ឃឹមលើព្រះនាមព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍ទាំងអស់នឹងនាំគ្នា សង្ឃឹមលើលោក» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។ អាល់គីតាប ជាតិសាសន៍ទាំងអស់នឹងនាំគ្នាសង្ឃឹមលើគាត់»។ |
នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។
បន្ទាប់មក គេនាំបុរសអារក្សចូលម្នាក់ដែលខ្វាក់ ហើយគ មករកព្រះអង្គ ព្រះអង្គក៏ប្រោសគាត់ឲ្យបានជា។ ដូច្នេះបុរសដែលគនោះ ក៏និយាយបាន ហើយមើលឃើញ។
ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។