ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ម៉ាថាយ 11:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ ព្រះគម្ពីរខ្មែរសាកល ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។ Khmer Christian Bible ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យបើកសំដែងឲ្យស្គាល់តែប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឲ្យស្គាល់នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់សេចក្ដីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។ អាល់គីតាប អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។ |
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
គ្រប់សេចក្តីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតារបស់ខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាមួយប៉ុណ្ណោះ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកណាដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។
គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។
គឺដូចជាព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំដើម្បីចៀម។
ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ
ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គ ឲ្យអស់អ្នកដែលព្រះអង្គបានញែកពីលោកីយ៍នេះប្រទានមកទូលបង្គំស្គាល់ហើយ អ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គប្រទានគេមកទូលបង្គំ បានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្តព្រះអង្គ។
នេះមិនមែនមានន័យថា មានអ្នកណាបានឃើញព្រះវរបិតាឡើយ មានតែអ្នកដែលមកពីព្រះប៉ុណ្ណោះ អ្នកនោះហើយបានឃើញព្រះវរបិតា។
ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។
ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។
អ្នកដែលបដិសេធមិនទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះគ្មានព្រះវរបិតាទេ ឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះក៏មានព្រះវរបិតាដែរ។
អស់អ្នកដែលប្រព្រឹត្តរំលង ហើយមិននៅជាប់ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ។ អ្នកណាដែលនៅជាប់ក្នុងសេចក្ដីបង្រៀននោះ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។