ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 11:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យ‌វិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក​យ៉ូហាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​អស់ទាំង​គម្ពីរ​ព្យាការី និង​ក្រឹត្យវិន័យ​បាន​ព្យាករ​រហូតមកដល់​យ៉ូហាន​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​អ្នក​នាំ​ព្រះបន្ទូល​ និង​គម្ពីរ​វិន័យ​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​ រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាំង​ពី​ដើម​រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​អស់​ទាំង​ហោរា នឹង​ក្រិត្យ‌វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន

សូមមើលជំពូក

អាល់គីតាប

តាំង​ពី​ដើម រហូត​មក​ដល់​ជំនាន់​យ៉ះយ៉ា ណាពី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​នគរ​នេះ ហើយ​ក្នុង​ហ៊ូកុំ​ក៏​មាន​ចែង​ទុក​ដែរ។

សូមមើលជំពូក



ម៉ាថាយ 11:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នឹង​បង្វែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ចិត្ត​កូន​មក​រក​ឪពុក​វិញ ក្រែងយើង​មក​វាយ​ផែនដី​ដោយ​បណ្ដាសា »។:៚ សញ្ញា​ចាស់​ចប់​ប៉ុណ្ណេះ


តាំង​ពី​គ្រា​របស់​លោក​យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ទទួល​រង​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដោយ​កម្លាំង


ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក​យ៉ូហាន​ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក។


បន្ទាប់​មក ព្រះ‌អង្គ​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​ចែង​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង‌មូល ឲ្យ​គេ​ស្តាប់ ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ហោរា​រៀង​មក។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។


ដ្បិត​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ពួក​មេ​គ្រប់​គ្រង​របស់​គេ មិន​បាន​ស្គាល់​ព្រះ‌អង្គទេ ក៏​មិន​បាន​យល់​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​អាន​រាល់​ថ្ងៃ​សប្ប័ទ​ដែរ គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច ដោយ​កាត់​ទោស​ព្រះ‌អង្គ។


ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យ‌វិន័យ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ ហើយ​ដែល​មាន​ទាំង​គម្ពីរ‌វិន័យ និង​គម្ពីរ​ហោរា​ធ្វើ​បន្ទាល់​ផង