ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 7:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន ដ្បិត​មិន​គួរ​យក​នំប៉័ង​របស់​កូន បោះ​ទៅ​ឲ្យ​ឆ្កែ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ត្រូវតែ​ឲ្យ​កូន​ៗ​បាន​ឆ្អែត​ជាមុនសិន ពីព្រោះ​ការ​ដែល​យក​នំប៉័ង​របស់​កូន​ៗ​បោះទៅ​ឲ្យ​កូនឆ្កែ មិន​ត្រូវ​ទេ”។

សូមមើលជំពូក

Khmer Christian Bible

តែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ឲ្យ​កូន​បរិភោគ​អាហារ​ឆ្អែត​សិន​ ដ្បិត​មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​បាន​ប្រាប់​ទៅ​នាង​ថា៖ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

សូមមើលជំពូក



ម៉ាកុស 7:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ


កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។


ស្ត្រី​នោះ ជា​សាសន៍​ក្រិក ដើម​កំណើត​ស៊ីរ៉ូ‌ភេនីស។ នាង​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ពី​កូន​ស្រី​របស់​នាង


នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយ ព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ"»។


ដ្បិត​ខ្ញុំ​សូម​ជម្រាប​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក តំណាង​ឲ្យ​សេចក្តី​ពិត​របស់​ព្រះ ដើម្បី​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​ប្រទាន​ដល់​ពួក​បុព្វបុរស


នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។