គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះឡើយ គឺអ្វីៗដែលចេញពីមនុស្សមកនោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
ម៉ាកុស 7:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ ព្រះគម្ពីរខ្មែរសាកល ការអាក្រក់ទាំងអស់នេះចេញមកពីខាងក្នុង ហើយធ្វើឲ្យមនុស្សសៅហ្មង”។ Khmer Christian Bible គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសេចក្ដីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។ អាល់គីតាប ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ»។ |
គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះឡើយ គឺអ្វីៗដែលចេញពីមនុស្សមកនោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ
ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីដែលចេញពីមនុស្សមកប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ
ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។
ព្រះអង្គក្រោកឡើង ហើយយាងចេញពីទីនោះ ទៅកាន់កន្លែងមួយជិតក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយមិនចង់ឲ្យអ្នកណាដឹងថាទ្រង់គង់នៅទីនោះឡើយ តែព្រះអង្គពុំអាចលាក់បាន
ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។
គ្រប់ទាំងអស់ជាស្អាតបរិសុទ្ធ ដល់អ្នកណាដែលស្អាតបរិសុទ្ធ តែចំពោះពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ នោះគ្មានអ្វីស្អាតបរិសុទ្ធឡើយ គឺគេស្មោកគ្រោកទាំងគំនិត ទាំងមនសិការ។
អ្នកទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គេបដិសេធសិទ្ធិអំណាច ហើយជេរប្រមាថពួកដែលមានសិរីល្អ ។