មិនមែនអ្វីដែលចូលទៅក្នុងមាត់ ធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្តែ អ្វីដែលចេញពីមាត់នោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
ម៉ាកុស 7:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏មានបន្ទូលថា៖“តើអ្នករាល់គ្នាក៏ខ្វះសមត្ថភាពយល់ដឹងដល់ថ្នាក់ហ្នឹងដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ពីខាងក្រៅដែលចូលក្នុងមនុស្ស មិនអាចធ្វើឲ្យមនុស្សសៅហ្មងបានឡើយ? Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ដែរឬអី តើអ្នករាល់គ្នានឹកមិនឃើញទេឬអីថា របស់អ្វីពីខាងក្រៅដែលចូលក្នុងមនុស្ស នោះពុំអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ អាល់គីតាប អ៊ីសាឆ្លើយទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ |
មិនមែនអ្វីដែលចូលទៅក្នុងមាត់ ធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្តែ អ្វីដែលចេញពីមាត់នោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ? ខ្ញុំមិនបាននិយាយពីរឿងនំប៉័ងទេ តែឲ្យប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី!»
ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬ? ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបាន?
កាលព្រះអង្គយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។
ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ទេតើ!» (ព្រះអង្គមានព្រះបន្ទូលដូច្នេះ បញ្ជាក់ថា អាហារទាំងអស់សុទ្ធតែស្អាត)។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ
ព្រះយេស៊ូវឆ្លើយទៅលោកថា៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ?
ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាជាអាហារ មិនឲ្យអាហាររឹងទេ ដ្បិតកាលណោះ អ្នករាល់គ្នាពុំអាចទទួលអាហាររឹងបាន ហើយសូម្បីតែឥឡូវនេះ ក៏នៅតែពុំអាចទទួលបាន
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។