ប៉ុន្តែ ព្រះអង្គមិនបានឆ្លើយតបនឹងនាងមួយព្រះឱស្ឋសោះ។ ពួកសិស្សព្រះអង្គចូលមកជិត ទាំងទទូចដាក់ព្រះអង្គថា៖ «សូមឲ្យនាងចេញទៅវិញទៅ ដ្បិតនាងចេះតែស្រែកពីក្រោយយើង»។
ម៉ាកុស 6:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកគេទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ ទិញអ្វីហូបខ្លួនឯង”។ Khmer Christian Bible សូមរំសាយពួកគេឲ្យទៅស្រុកភូមិនៅជុំវិញ ដើម្បីទិញអាហារបរិភោគដោយខ្លួនគេ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ អាល់គីតាប សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ |
ប៉ុន្តែ ព្រះអង្គមិនបានឆ្លើយតបនឹងនាងមួយព្រះឱស្ឋសោះ។ ពួកសិស្សព្រះអង្គចូលមកជិត ទាំងទទូចដាក់ព្រះអង្គថា៖ «សូមឲ្យនាងចេញទៅវិញទៅ ដ្បិតនាងចេះតែស្រែកពីក្រោយយើង»។
ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។
កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?»
លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?»