រួចពីនោះមក ស្ដេចមានរាជឱង្ការទៅកាន់យ៉ូអាប់ថា៖ «មើល៍ ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡុម ជាកូនប្រុសយើង មកវិញចុះ»។
ម៉ាកុស 6:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។ ព្រះគម្ពីរខ្មែរសាកល ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។ Khmer Christian Bible ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះព្រះអង្គបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ អាល់គីតាប ស្ដេចព្រួយចិត្តក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្តេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ |
រួចពីនោះមក ស្ដេចមានរាជឱង្ការទៅកាន់យ៉ូអាប់ថា៖ «មើល៍ ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡុម ជាកូនប្រុសយើង មកវិញចុះ»។
កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។
ស្តេចព្រួយព្រះហឫទ័យ តែដោយព្រោះសម្បថ និងពួកភ្ញៀវ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមសំណូមរបស់នាង
នាងក៏ប្រញាប់ប្រញាល់ចូលទៅគាល់ស្តេចភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហាន-បាទីស្ទ ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះ!»
ស្តេចក៏ចាត់ពេជ្ឈឃាដម្នាក់ទៅភា្លម ដោយបញ្ជាឲ្យយកក្បាលលោកយ៉ូហានមក។ អ្នកនោះក៏ចេញទៅ ហើយកាត់ក្បាលលោកនៅក្នុងគុក