ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​សើច​ចំអក​ឲ្យ​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ដេញ​គេ​ទាំង​អស់​គ្នា​ឲ្យ​ចេញ​ក្រៅ រួច​យក​ឪពុក‌ម្តាយ​របស់​ក្មេង​នោះ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​ដេក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។ ព្រះអង្គ​ទ្រង់​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញ ហើយ​នាំ​ឪពុក​ម្ដាយ​របស់​ក្មេង និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ចូលទៅ​កន្លែងដែល​ក្មេង​នោះ​នៅ​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់​ទៅ​ខាង​ក្រៅ​ ហើយ​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ​ចូល​ទៅ​កន្លែង​ក្មេង​នោះ​នៅ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ព្រះអង្គ​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​សើច​ឡក​ឲ្យ​ទ្រង់ តែ​ទ្រង់​ដេញ​គេ​ទៅ​ក្រៅ​អស់ ទុក​តែ​ឪពុក​ម្តាយ​នៃ​កូន​នោះ នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នាំ​គ្នា​ចូល​ទៅ​ឯ​ដំណេក​វា

សូមមើលជំពូក

អាល់គីតាប

គេ​នាំ​គ្នា​ចំ‌អក​ដាក់​អ៊ីសា អ៊ីសា​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​អ៊ីសា​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​នាក់ ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។

សូមមើលជំពូក



ម៉ាកុស 5:40
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា ដែល​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បម្រុង​នឹង​បំផ្លាញ​ទី​ក្រុង​នេះ​ហើយ»។ ប៉ុន្ដែ កូន​ប្រសា​របស់​គាត់​ស្មាន​ថា​គាត់​និយាយ​លេង។


ដូច្នេះ លោក​បាន​ចូល​ទៅ​ក្នុង ហើយ​បិទ​ទ្វារ មាន​តែ​គ្នា​ពីរ​នាក់ ក៏​អធិ‌ស្ឋាន​ទូល​ដល់​ព្រះ‌យេហូវ៉ា។


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ​ដំណឹងនេះ គេ​នាំ​គ្នា​សើច​ចំអក ហើយ​មើល​ងាយ​យើង​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​កិច្ច​ការ​ស្អី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ឬ?»


ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។


អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា


មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។


កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។


ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​ច្រួល​ច្របល់ ហើយ​យំ​ដូច្នេះ? កូន​នេះ​មិន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ!»


ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «តាលី‌ថាគូមី» មាន​ន័យ​ថា «នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!»


ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។


កាល​គេ​បាន​ឮ​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​ទៀត​ពោល​ថា៖ «យើង​នឹង​ស្ដាប់​អំពី​រឿង​នេះ​ម្តង​ទៀត»។