ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «កូន​ស្រី​ខ្ញុំ​បាទ​ជិត​ស្លាប់​ហើយ សូម​លោក​មេត្តា​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​ឲ្យ​នាង​បាន​ជា ហើយ​រស់​វិញ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ “កូនស្រី​របស់ខ្ញុំ​ជិតស្លាប់​ហើយ​។ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បីឲ្យ​នាង​បាន​ជាសះស្បើយ ហើយ​បាន​រស់​ផង”។

សូមមើលជំពូក

Khmer Christian Bible

គាត់​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «កូន​ស្រីខ្ញុំ​ជិត​ស្លាប់​ហើយ​ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ ដើម្បី​ឲ្យ​នាង​បាន​ជា​ និង​មាន​ជីវិត​វិញ​ផង»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ទទូច​អង្វរ​ទូល​ថា កូន​ស្រី​ទូលបង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា​ឲ្យ​បាន​ជា នោះ​វា​នឹង​បាន​រស់​វិញ

សូមមើលជំពូក

អាល់គីតាប

ហើយ​ទទូច​អង្វរ​អ៊ីសា​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។

សូមមើលជំពូក



ម៉ាកុស 5:23
26 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ណាម៉ាន់​មាន​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា៖ «ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​ចេញ​មក​ជួប​ខ្ញុំ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា។


គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។


នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។


ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!» រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។


គេ​នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​គេ​ឡើយ គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។


ព្រះ‌អង្គ​ក៏​យាង​ទៅ​ជា​មួយ​គាត់ ហើយ​មហា​ជន​ច្រើន​កុះ​ករ​នាំ​គ្នា​ដើរ​តាម និង​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។


គេ​ដេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​ជា​ច្រើន ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា។


គេ​នាំ​បុរស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ជួប​ព្រះ‌អង្គ ហើយ​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​គាត់។


ព្រះ‌អង្គ​ក៏​ដឹក​ដៃ​បុរស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ក្រៅ​ភូមិ ព្រះ‌អង្គ​យក​ទឹក​ព្រះ​ឱស្ឋ​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ រួច​សួរ​គាត់​ថា៖ «តើ​អ្នក​មើល​ឃើញ​អ្វី​ឬ​ទេ?»


ពេល​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​នាង នោះ​នាង​ក៏​ឈរ​ត្រង់​មួយ​រំពេច ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ។


ក្រោយ​ពី​យាង​ចេញ​ពី​សាលា​ប្រជុំ​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន។ រីឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​គាត់។


លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។


ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។


បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។


គាប់​ជួនជា​ឪពុក​របស់​ពូ‌ញ្លស​ដេក​គ្រុន ហើយ​មួល​ផង នោះ​លោក​ប៉ុល​ក៏​ចូល​ទៅ​ផ្ទះ​គាត់ ហើយ​អធិស្ឋានដាក់​ដៃ​លើ ដើម្បីឲ្យ​គាត់​បាន​ជា។


គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។


ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ហើយ​នៅ​ក្នុង​និមិត្ត គាត់​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង​វិញ»។


ដូច្នេះ អាណា‌នាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ រួច​មាន​ប្រសាសន៍​ថា៖ «បង​សុល​អើយ! ព្រះ‌អម្ចាស់​យេស៊ូវ ដែល​លេច​មក​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។