កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។
ម៉ាកុស 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអាចារ្យខ្លះអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានអ្នកខ្លះក្នុងពួកគ្រូវិន័យដែលកំពុងអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ Khmer Christian Bible មានគ្រូវិន័យខ្លះកំពុងអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអាចារ្យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ មានអាចារ្យខ្លះអង្គុយរិះគិតក្នុងចិត្តថា អាល់គីតាប ពួកតួនខ្លះ ដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖ |
កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។
«ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?»
ដោយជ្រាបពីរឿងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនឃើញ ឬមិនយល់ទៀតឬ? តើអ្នករាល់គ្នាមានចិត្តរឹងរូសឬ?
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។