ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​អ្នក​រាល់​គ្នា​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីឡាត់​សួរ​ពួកគេ​ថា​៖ “តើ​អ្នករាល់គ្នា​ចង់ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេចនៃជនជាតិយូដា​ដល់​អ្នករាល់គ្នា​ឬទេ​?”។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​លោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជន​ជាតិ​យូដា​ដល់​អ្នក​រាល់គ្នា​វិញ​ទេ?»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី

សូមមើលជំពូក

អាល់គីតាប

លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។

សូមមើលជំពូក



ម៉ាកុស 15:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។


បណ្ដាជន​ចាប់​ផ្ដើម​ឡើង​មក​សុំ​លោក​ពីឡាត់ ដើម្បី​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​បាន​ធ្វើ​ដល់​ពួក​គេ។


តាម​ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​មនុស្ស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​រំលង។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា​ឬ​ទេ?»