រីឯពួកសិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ទៅភ្នំមួយដែលព្រះយេស៊ូវបានបង្គាប់គេឲ្យទៅ។
ម៉ាកុស 15:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីទាំងនោះធ្លាប់តាមបម្រើព្រះអង្គ ពេលព្រះអង្គគង់នៅស្រុកកាលីឡេ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពួកនាងជាអ្នកដែលតែងតែទៅតាមព្រះអង្គ ព្រមទាំងបម្រើព្រះអង្គផង កាលព្រះអង្គគង់នៅកាលីឡេនៅឡើយ។ មានស្ត្រីឯទៀតៗជាច្រើនដែលបានឡើងមកយេរូសាឡិមជាមួយព្រះអង្គ។ Khmer Christian Bible ស្ដ្រីទាំងនោះជាអ្នកតាមបម្រើព្រះអង្គ កាលព្រះអង្គនៅក្នុងស្រុកកាលីឡេ ហើយស្ដ្រីច្រើននាក់ផ្សេងទៀត ជាអ្នកបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើនបានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារា ពីស្រុកម៉ាក់ដាឡា១ នឹងម៉ារា ជាម្តាយយ៉ាកុបតូច នឹងយ៉ូសេ១ ហើយនឹងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ដែរ។ អាល់គីតាប ស្ដ្រីទាំងនោះមកជាមួយ ហើយបម្រើអ៊ីសា តាំងពីអ៊ីសានៅស្រុកកាលីឡេម៉្លេះ។ មានស្ដ្រីឯទៀតៗជាច្រើន បានឡើងមកក្រុងយេរូសាឡឹមជាមួយអ៊ីសាដែរ។ |
រីឯពួកសិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ទៅភ្នំមួយដែលព្រះយេស៊ូវបានបង្គាប់គេឲ្យទៅ។