ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 15:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​សង្គ្រាជ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​នាយកបូជាចារ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​អំពី​រឿង​ជាច្រើន​។

សូមមើលជំពូក

Khmer Christian Bible

ពួក​សម្ដេច​សង្ឃ​ក៏​ចោទ​ប្រកាន់​ព្រះអង្គ​ពី​រឿង​ជា​ច្រើន​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់

សូមមើលជំពូក

អាល់គីតាប

ពួក​អ៊ីមុាំ​បាន​យក​រឿង​ជា​ច្រើន មក​ចោទ​ប្រកាន់​អ៊ីសា។

សូមមើលជំពូក



ម៉ាកុស 15:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អើ ទូល‌បង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះ ហើយ​ក្នុង​មាត់​ទូល‌បង្គំ ក៏​គ្មាន​ពាក្យ​សម្ដី​តប​ទៅ​គេ​វិញ​ដែរ។


ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ។


ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​ចោទ​ប្រកាន់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​អ្វី​សោះ។


លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​ឬ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។


លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ម្តង​ទៀត​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? មើល​ចុះ គេ​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​អ្នក»។


តែ​ព្រះ‌យេស៊ូវ​ពុំ​បាន​ឆ្លើយ​អ្វី​ទៀត​ឡើយ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់​ជា​ខ្លាំង។


តាំង​ពី​ពេល​នោះ មក លោក​ពីឡាត់​រក​វិធី​នឹង​ដោះ​លែង​ព្រះ‌អង្គ តែ​ពួក​សាសន៍​យូដា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​អ្នក​នេះ លោក​មិន​មែន​ជា​សម្លាញ់​របស់​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ក្បត់​នឹង​សេសារ​ហើយ»។