កាលអេលីយ៉ាបានឮហើយ លោកយកក្រមាឃ្លុំមុខ ចេញមកឈរនៅមាត់រអាង មានឮសំឡេងមកដល់លោកថា៖ «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?»
ម៉ាកុស 14:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីលានរបស់សម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។ ព្រះគម្ពីរខ្មែរសាកល រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយពួកតម្រួត។ Khmer Christian Bible ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។ អាល់គីតាប ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មូស្ទី ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាម៉ាស្ជិទ។ |
កាលអេលីយ៉ាបានឮហើយ លោកយកក្រមាឃ្លុំមុខ ចេញមកឈរនៅមាត់រអាង មានឮសំឡេងមកដល់លោកថា៖ «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?»
កាលលោកបានទៅដល់ហើយ ក៏ចូលទៅអាស្រ័យក្នុងរអាងមួយនៅទីនោះ។ មើល៍! ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោក ហើយសួរលោកថា៖ «អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ?»
ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស
ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្តីល្បួង វិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
ពេលពេត្រុសកំពុងតែនៅក្នុងទីលានខាងក្រោម ស្រីបម្រើម្នាក់របស់សម្ដេចសង្ឃក៏មកដល់។
ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។
គេក៏ចាប់ព្រះអង្គនាំទៅដល់ដំណាក់សម្តេចសង្ឃ ឯពេត្រុស គាត់ដើរតាមពីចម្ងាយដែរ។
ពេលនោះ ពួកបាវបម្រើ និងពួកកងរក្សាព្រះវិហារក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេ។
ពេលនោះ ស៊ីម៉ូន-ពេត្រុសកំពុងឈរអាំងភ្លើង ហើយមានគេសួរគាត់ថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ប្រកែកថា៖ «មិនមែនទេ»។
រីឯពួកហេព្រើរខ្លះ គេឆ្លងទន្លេយ័រដាន់ ទៅស្រុកកាដ និងស្រុកកាឡាតទៅ តែសូលនៅត្រង់គីលកាលនៅឡើយ ហើយបណ្ដាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។