Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល​នាំ​គ្នា​ស្វែង​រក​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

55 ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ ប៉ុន្តែ​រក​មិន​បាន​សោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

55 ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ជាន់​កំពូល​ទាំង​មូល​បាន​រក​សាក្សី​ប្រឆាំង​នឹង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ តែ​រក​មិន​បាន​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

55 ពួក​អ៊ីមុាំ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​អ៊ីសា ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​គាត់ តែ​រក​មិន​បាន​សោះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:55
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាំ​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ គប់​នឹង​ថ្ម​សម្លាប់​ទៅ»។


មាន​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់ ចូល​មក​អង្គុយ​ខាង​មុខ​ណា‌បោត ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​នៅ​មុខ​ប្រជាជន​ថា៖ «ណា‌បោត​នេះ​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង»។ ដូច្នេះ គេ​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយគប់​នឹង​ថ្ម​សម្លាប់​ទៅ


សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​គេ​ដក​ដង្ហើម​ចេញ​ជាពាក្យ​ឃោរ‌ឃៅ។


មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។


ដូច្នេះ ពួក​អធិបតី និង​ពួក​នាយក​ក៏​រិះ​រក​ហេតុ​ដើម្បី​ចោទ​ប្រកាន់​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​កំហុស​អ្វី​ដែរ ព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។


មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ តែ​បន្ទាល់​របស់​គេ​មិន​ស្រប​គ្នា។


បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ព្រះ‌យេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។


ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ? ចូរ​សួរ​អស់​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​អ្វី​ដែល​ខ្ញុំ​និយាយ​នោះទៅ គេ​សុទ្ធ​តែ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម