ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ
ម៉ាកុស 12:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គថា៖“ចូរប្រុងប្រយ័ត្ននឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ Khmer Christian Bible ហើយក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ ដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងឲ្យគេគោរពនៅតាមទីប្រជុំជន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ អាល់គីតាប អ៊ីសាបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែនអ្នកទាំងនោះចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងហើយចូលចិត្ដឲ្យគេគោរពនៅតាមផ្សារ |
ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ
«ពេលណាអ្នកអធិស្ឋាន ចូរកុំធ្វើដូចមនុស្សមានពុត ដែលគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅជ្រុងផ្លូវ ដើម្បីឲ្យគេមើលឃើញនោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង
ព្រះអង្គចាប់ផ្ដើមបង្រៀនពីសេចក្តីជាច្រើនដល់ពួកគេជារឿងប្រៀបធៀប ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៅគេថា៖
វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។
ខ្ញុំបានសរសេរសចក្ដីខ្លះមកជូនក្រុមជំនុំ ប៉ុន្តែ ឌីអូត្រែប ដែលចូលចិត្តចង់ធ្វើធំជាងគេ មិនព្រមទទួលស្គាល់យើងទេ។