ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។
ម៉ាកុស 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអ្នកខ្លះដែលឈរនៅទីនោះ សួរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ស្រាយកូនលានេះឬ?» ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះដែលឈរនៅទីនោះ សួរពួកគេថា៖ “ពួកអ្នកស្រាយកូនលានេះធ្វើអី?”។ Khmer Christian Bible អ្នកខ្លះឈរនៅទីនោះ និយាយទៅពួកគេថា៖ «អ្នកស្រាយកូនលានេះធ្វើអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកខ្លះដែលឈរនៅទីនោះគេសួរថា អ្នកស្រាយកូនលាធ្វើអី អាល់គីតាប មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ |
ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។
សិស្សទាំងពីរក៏ចេញទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារខាងក្រៅ ក្បែរផ្លូវ ហើយគេក៏ស្រាយវា។
អ្នកទាំងនោះឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូវបានបង្គាប់ ហើយគេក៏ឲ្យដឹកវាយកទៅ។