Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ក្បែរ​ផ្លូវ ហើយ​គេ​ក៏​ស្រាយ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 សិស្សពីរនាក់​ចេញទៅ ហើយ​ឃើញ​កូនលា​មួយ​ដែល​គេ​ចង​ទុក​នឹង​ទ្វារ​ខាងក្រៅ​នៅក្បែរ​ផ្លូវ ពួកគេ​ក៏​ស្រាយ​វា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សិស្ស​ទាំង​ពីរ​នាក់​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ​ហើយ​ក៏​ស្រាយ​វា។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ​ទៅ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេ​លា​មួយ ដែល​គេ​ចង​ទុក​ជា​មួយ​កូន​របស់​វា។ ចូរ​ស្រាយ​វា ហើយ​យក​មក​ឲ្យ​ខ្ញុំ។


ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​រៀបចំ​ពិធី​បុណ្យ​រំលង។


បើ​មាន​អ្នក​ណា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ?" ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​គេ​នឹង​ដឹក​វា​មក​ទី​នេះ​វិញ​ភ្លាម"»។


មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ សួរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ស្រាយ​កូន​លា​នេះ​ឬ?»


មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។


ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម