ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
ម៉ាកុស 1:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្លាមនោះរោគឃ្លង់ក៏ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត។ ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះ ជំងឺឃ្លង់ក៏ចាកចេញពីបុរសនោះ ហើយគាត់បានបរិសុទ្ធ។ Khmer Christian Bible ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់មានបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត អាល់គីតាប មនុស្សឃ្លង់ក៏បានជាស្អាតភ្លាម។ |
ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅនាងថា៖ «នាងអើយ នាងមានជំនឿខ្លាំងមែន! ចូរឲ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ»។ រំពេចនោះ កូនស្រីរបស់នាងក៏បានជាភ្លាម។
ព្រះអង្គយាងចូលទៅជិត ហើយចាប់ដៃគាត់ឲ្យក្រោកឡើង។ ពេលនោះ ស្រាប់តែគ្រុនចេញបាត់អស់ទៅ រួចគាត់ក៏ចាប់ផ្ដើមបម្រើពួកគេ។
ព្រះអង្គមានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យជាស្អាតចុះ!»
រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។