ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
ម៉ាកុស 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងទៅមុខបន្តិចទៀត ក៏ទតឃើញយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់។ ពួកគេកំពុងជួសអួននៅក្នុងទូក។ Khmer Christian Bible កាលយាងហួសទីនោះបន្ដិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងជួសជុលសំណាញ់នៅក្នុងទូក អ្នកទាំងពីរជាកូនរបស់លោកសេបេដេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន អាល់គីតាប កាលអ៊ីសាទៅមុខបន្ដិច គាត់ឃើញយ៉ាកកូប និងយ៉ូហានជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ |
ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ។
យ៉ាកុប និងយ៉ូហាន ជាកូនលោកសេបេដេ ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ សូមលោកគ្រូយល់ព្រមតាមសំណូមរបស់យើងខ្ញុំផង»។
ព្រះអង្គយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យតានតឹង ហើយតប់ប្រមល់ជាខ្លាំង។
យ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូនយ៉ាកុប ដែលទ្រង់ដាក់ឈ្មោះគេថា បោនអ៊ើកេ ប្រែថាកូនផ្គរលាន់។
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ ដាច់ដោយឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ។
គឺស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀតដែលនៅជាមួយគ្នា។
កាលគេបានចូលក្នុងក្រុងហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវកទាំងនោះមាន ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូឡូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន អ្នកជាតិនិយម និងយូដាស ជាកូនរបស់យ៉ាកុប។