ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
ពួកចៅហ្វាយ 9:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកមេដឹកនាំនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេត-មីឡូរ បានមកជួបជុំគ្នា ហើយនាំគ្នាទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅជិតដើមម៉ៃសាក់ត្រង់ស្ដូបនៅស៊ីគែម ឲ្យធ្វើជាស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេតមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេកជាស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកមនុស្សនៅស៊ីគែម នឹងពួកបន្ទាយមីឡូរទាំងអស់ ក៏មូលមកព្រមគ្នានឹងទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅត្រង់ដើមម៉ៃសាក់ក្នុងបន្ទាយនៅត្រង់ស៊ីគែម ឲ្យធ្វើជាស្តេចឡើង។ អាល់គីតាប ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបន្ទាយមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេក ជាស្តេច។ |
ព្រះបាទដាវីឌក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង។
ស្ដេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលគ្នាមកត្រង់ស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច។
គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជ្យរបស់ដាវីឌឡើយ មានតែកុលសម្ពន័្ធយូដាមួយប៉ុណ្ណោះ។
ក្រោយមក យេរ៉ូបោមសង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
ពួកអ្នកបម្រើរបស់ព្រះបាទយ៉ូអាសក៏លើកគ្នាក្បត់ទ្រង់ ហើយប្រហារសម្លាប់នៅត្រង់ប៉មមីឡូរ តាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡា
លោកយ៉ូស្វេក៏ចារសេចក្ដីទាំងនេះចុះនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅទីនោះ នៅក្រោមដើមម៉ៃសាក់ ជិតទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។
បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។
កាលដំណឹងនោះបានឮដល់យ៉ូថាម លោកក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ហើយស្រែកយ៉ាងអស់ទំហឹង ប្រាប់គេថា៖ «ឱអស់លោកមេដឹកនាំនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អស់លោកដែរ។