កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។
ពួកចៅហ្វាយ 9:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ័ប៊ីម៉្មាឡិច និងពួកទ័ពទាំងប៉ុន្មានដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន។ អ័ប៊ីម៉្មាឡិចយកពូថៅទៅកាប់មែកឈើមួយ រួចដាក់លើស្មាលីទៅ ទាំងបង្គាប់មនុស្សដែលនៅជាមួយថា៖ «អ្នករាល់គ្នាឃើញខ្ញុំធ្វើអ្វី ចូរប្រញាប់នឹងធ្វើតាមខ្ញុំទៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាមដូចជាអញចុះ អាល់គីតាប គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។ |
កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។
មានគេជម្រាបអ័ប៊ីម៉្មាឡិចថា ពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែម បានប្រមូលផ្ដុំគ្នាហើយ។
ដូច្នេះ ពួកទាហានក៏កាប់មែកឈើរៀងខ្លួន ហើយលីទៅតាមអ័ប៊ីម៉្មាឡិច រួចដាក់មែកឈើទាំងនោះនៅត្រង់មាត់ច្រកជម្រកការពារនោះ ហើយយកភ្លើងដុតបញ្ឆេះ ដូច្នេះ មនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រមាណមួយពាន់នាក់។
អ័ប៊ីម៉្មាឡិចចូលមកច្បាំងនឹងប៉មនោះ គាត់ចូលទៅជិតមាត់ទ្វារប៉ម ដើម្បីយកភ្លើងដុតបំផ្លាញចោល។