ឱអ្នកស្រុកអើយ ថ្ងៃអន្តរាយរបស់អ្នកបានមកដល់ហើយ ពេលកំណត់ក៏បានមកដល់ដែរ ថ្ងៃនោះជិតមកដល់ ជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកអរសប្បាយនៅលើភ្នំទេ។
ពួកចៅហ្វាយ 9:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកាអាលឃើញពួកគេ គាត់ក៏ប្រាប់សេប៊ុលថា៖ «មើល៍ មានមនុស្សចុះពីកំពូលភ្នំមកហើយ!» ប៉ុន្ដែ សេប៊ុលឆ្លើយថា៖ «មិនមែនទេ គឺស្រមោលភ្នំដែលអ្នកមើលទៅឃើញដូចជាមនុស្សទេតើ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាអាលឃើញពួកគេ ក៏និយាយទៅកាន់លោកសេប៊ូលថា៖ «មើល! មានមនុស្សចុះពីលើកំពូលភ្នំមក»។ ប៉ុន្តែ លោកសេប៊ូលឆ្លើយថា៖ «មិនមែនទេ គឺជាស្រមោលភ្នំទេតើ តែអ្នកមើលឃើញថាជាមនុស្សទៅវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ អាល់គីតាប លោកកាអាលឃើញពួកគេ ក៏និយាយទៅកាន់លោកសេប៊ូលថា៖ «មើល! មានមនុស្សចុះពីលើកំពូលភ្នំមក»។ ប៉ុន្តែ លោកសេប៊ូលឆ្លើយថា៖ «មិនមែនទេ គឺជាស្រមោលភ្នំទេតើ តែអ្នកមើលឃើញថាជាមនុស្សទៅវិញ!»។ |
ឱអ្នកស្រុកអើយ ថ្ងៃអន្តរាយរបស់អ្នកបានមកដល់ហើយ ពេលកំណត់ក៏បានមកដល់ដែរ ថ្ងៃនោះជិតមកដល់ ជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកអរសប្បាយនៅលើភ្នំទេ។
ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយ ក៏ស្ទុះចេញពីទីបង្កប់ខ្លួនដែរ។
កាអាលក៏ប្រាប់ម្តងទៀតថា៖ «មើលហ្ន៎ មានមនុស្សចុះមកពីទួលខ្ពស់នោះហើយ ក៏មានមួយពួកទៀតមកតាមផ្លូវដើមម៉ៃសាក់អេឡូន-មេវនេនីម ដែរ»។