Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា៖ «មើល​ហ្ន៎ មាន​មនុស្សចុះ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​មួយ​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​អេឡូន-មេវនេ‌នីម ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា មើល​នុ៎ះន៏ មាន​គេ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​១​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​មេវនេ‌នីម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្តាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:37
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​នឹង​ចាប់​យកជ័យ‌ភណ្ឌ និង​រំពា ហើយ​ត្រឡប់​ទៅ​ទាស់​នឹង​កន្លែង​បាក់​បែក ដែល​មាន​មនុស្ស​រស់​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្ដា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចម្រើន​បាន​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ក៏​នៅ​ចំ​កណ្ដាល​ផែន‌ដី។


ដ្បិត​សាសន៍​ទាំង​នោះ ដែល​អ្នក​នឹង​បណ្ដេញ​គេ​ចេញ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទស្សន៍​ទាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះឡើយ»។


ពេល​កាអាល​ឃើញ​ពួក​គេ គាត់​ក៏​ប្រាប់​សេប៊ុល​ថា៖ «មើល៍ មាន​មនុស្ស​ចុះ​ពី​កំពូល​ភ្នំ​មក​ហើយ!» ប៉ុន្ដែ សេប៊ុល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ស្រមោល​ភ្នំ​ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​ទេ​តើ!»។


ពេល​នោះ សេប៊ុល​ឆ្លើយ​ថា៖ «ឥឡូវ​នេះ តើ​សម្ដី​អ្នក​ឯង​នៅ​ឯ​ណា អ្នក​ឯង​បាន​ពោល​ថា "តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណាបាន​ជា​យើង​ត្រូវបម្រើ​វា?" តើ​មិន​មែន​មនុស្ស​ទាំងនេះ​ទេ​ឬ ដែល​ឯង​បាន​មើល​ងាយ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ទៅ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម