ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ពួកចៅហ្វាយ 9:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រឹកឡើង នៅពេលថ្ងៃរះភ្លាម សូមក្រោកឡើង ហើយសម្រុកចូលទីក្រុងទៅ។ ពេលកាអាល និងមនុស្សដែលនៅជាមួយវាចេញមកច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសម្រុកចូលទីក្រុង។ នៅពេលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងលោកនោះ លោកអាចប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញទៅចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា នឹងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវាតាមតែមានឱកាសចុះ។ អាល់គីតាប ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសំរុកចូលទីក្រុង។ នៅពេលដែលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងអ្នកនោះ អ្នកអាចប្រព្រឹត្តចំពោះពួកគេតាមតែអ្នកយល់ឃើញទៅចុះ»។ |
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន
ដូច្នេះ សូមលោក និងមនុស្សដែលនៅជាមួយលោក ចេញទៅបង្កប់ខ្លួនទាំងយប់ នៅតាមទីវាលទៅ។
ដូច្នេះ អ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយគាត់ ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជាបួនក្រុម ដើម្បីច្បាំងនឹងក្រុងស៊ីគែម។
កាលណាទីសម្គាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះអ្នកត្រូវធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះគង់ជាមួយអ្នកហើយ។
សូមលោកសួរពួកលោកចុះ គេនឹងជម្រាបលោកតាមពិត ដូច្នេះ សូមលោកអាណិតមេត្តាដល់ពួកយុវជនរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំមករកលោកត្រូវពេលល្អណាស់ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឲ្យដល់ពួកខ្ញុំ ជាអ្នកបម្រើរបស់លោក និងដាវីឌ ជាកូនលោកផង"»។