ពួកចៅហ្វាយ 9:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា នឹងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវាតាមតែមានឱកាសចុះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 រួចព្រឹកឡើង នៅពេលថ្ងៃរះភ្លាម សូមក្រោកឡើង ហើយសម្រុកចូលទីក្រុងទៅ។ ពេលកាអាល និងមនុស្សដែលនៅជាមួយវាចេញមកច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសម្រុកចូលទីក្រុង។ នៅពេលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងលោកនោះ លោកអាចប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញទៅចុះ»។ សូមមើលជំពូកអាល់គីតាប33 ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសំរុកចូលទីក្រុង។ នៅពេលដែលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងអ្នកនោះ អ្នកអាចប្រព្រឹត្តចំពោះពួកគេតាមតែអ្នកយល់ឃើញទៅចុះ»។ សូមមើលជំពូក |