លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។
ពួកចៅហ្វាយ 9:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ កាអាលជាកូនអេបេឌ បានមកដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់ ហើយពួកមេដឹកនាំនៅស៊ីគែមក៏ទុកចិត្តនឹងគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ លោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ កាអាសជាកូនអេបេឌ ក៏មកដល់ស៊ីគែមជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់ អាល់គីតាប ថ្ងៃមួយលោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។ |
លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។
ពួកមេដឹកនាំនៅស៊ីគែមបានបង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់គាត់ អ្នកទាំងនោះក៏ប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ ហើយដំណឹងនោះក៏បានឮដល់អ័ប៊ីម៉្មាឡិច។
គេនាំគ្នាចេញទៅចម្ការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចធ្វើពិធីបុណ្យយ៉ាងសប្បាយ បន្ទាប់មក គេចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្ដាសាអ័ប៊ីម៉្មាឡិច។
កាអាលជាកូនអេបេឌពោលឡើងថា៖ «តើអ័ប៊ីម៉្មាឡិចជាអ្នកណា ហើយពួកយើងនៅស៊ីគែមនេះជាអ្នកណា បានជាយើងត្រូវបម្រើគាត់? តើគាត់មិនមែនជាកូនរបស់យេរូ-បាល ហើយសេប៊ុលមិនមែនជាតំណាងរបស់គាត់ទេឬ? ចូរបម្រើមនុស្សរបស់ហាម៉ោរ ដែលជាឪពុករបស់ស៊ីគែមវិញ ហេតុអីបានជាយើងត្រូវបម្រើអ័ប៊ីម៉្មាឡិច?
កាលសេប៊ុលជាចៅហ្វាយក្រុងបានឮពាក្យរបស់កាអាលជាកូនអេបេឌដូច្នេះ កំហឹងរបស់លោកក៏ឆួលឡើង។