ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
ពួកចៅហ្វាយ 8:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ គេឌានមានកូនប្រុសចិតសិបនាក់ គឺកូនដែលលោកបានបង្កើត ដ្បិតលោកមានប្រពន្ធច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបង្កើតបានកូនប្រុស៧០នាក់ ដ្បិតលោកមានប្រពន្ធជាច្រើន អាល់គីតាប គាត់មានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតគាត់មានប្រពន្ធច្រើន។ |
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
មនុស្សទាំងប៉ុន្មានដែលចូលទៅក្នុងស្រុកអេស៊ីព្ទជាមួយលោកយ៉ាកុប ដែលសុទ្ធតែជាកូនចៅរបស់លោក ទាំងអស់មានហុកសិបប្រាំមួយនាក់ ឥតរាប់កូនប្រសាស្រីរបស់កូនលោកយ៉ាកុបទេ។
លោកណូអេ កូនប្រុសៗ និងប្រពន្ធ ព្រមទាំងកូនប្រសាស្រីរបស់លោក ក៏នាំគ្នាចូលទៅក្នុងទូក ដើម្បីឲ្យបានរួចផុតពីទឹកជំនន់។
ទ្រង់មានភរិយាទាំងអស់ប្រាំពីររយ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីអ្នកម្នាងបីរយ ឯភរិយាទាំងនោះក៏នាំបង្វែរព្រះហឫទ័យទ្រង់។
ព្រះបាទអ័ហាប់មានបុត្រាចិតសិបអង្គ ហើយព្រះបាទយេហ៊ូវក៏សរសេរសំបុត្រផ្ញើទៅគេនៅក្រុងសាម៉ារី គឺទៅកាន់ពួកមេដឹកនាំនៃទីក្រុង ទៅកាន់ពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាពួកបុត្រា ព្រះបាទអ័ហាប់ថា៖
អស់អ្នកដែលកើតមកពីលោកយ៉ាកុបទាំងប៉ុន្មាន មានចំនួនចិតសិបនាក់។ ឯលោកយ៉ូសែបរស់នៅស្រុកអេស៊ីព្ទស្រាប់ហើយ។
តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។
ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងចិត្តរបស់ស្ដេចងាកចេញ ក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលុបសម្រាប់ខ្លួនដែរ។
លោកមានកូនប្រុសសាមសិបនាក់ ដែលមានកូនលាមួយម្នាក់សម្រាប់ជិះ ហើយពួកគេមានទីក្រុងសាមសិប ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ រហូតដល់សព្វថ្ងៃ ក្រុងទាំងនោះនៅក្នុងស្រុកកាឡាត។
លោកមានកូនប្រុសសែសិបនាក់ ហើយមានចៅសាមសិបនាក់ ដែលសុទ្ធតែមានកូនលាមួយម្នាក់សម្រាប់ជិះ។ អាបដូនបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ
លោកមានកូនប្រុសសាមសិបនាក់ ហើយលោកបានឲ្យកូនស្រីរបស់លោកសាមសិបនាក់រៀបការនឹងអ្នកផ្សេង ក្រៅពីពូជអំបូររបស់លោក ក៏បានយកកូនស្រីអ្នកផ្សេងសាមសិបនាក់ មកឲ្យកូនប្រុសរបស់លោក។ លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ
ប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម ក៏បានបង្កើតកូនប្រុសមួយឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច។
គ្រានោះ អ័ប៊ីម៉្មាឡិច ជាកូនយេរូ-បាល បានទៅរកពួកបងប្អូនខាងម្តាយរបស់ខ្លួននៅស៊ីគែម និងញាតិសន្តានរបស់ជីតាខ្លួនខាងម្តាយទាំងប៉ុន្មាន ជម្រាបថា៖
ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងក្រុមគ្រួសារឪពុកខ្ញុំ ព្រមទាំងសម្លាប់កូនរបស់លោកចិតសិបនាក់ នៅលើថ្មតែមួយ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់ស្រីបម្រើរបស់លោក ឲ្យធ្វើជាស្តេចលើពួកមេដឹកនាំនៅស៊ីគែម ដោយព្រោះតែគាត់ជាសាច់ញាតិរបស់អ្នករាល់គ្នា
«សូមនិយាយដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែមទាំងអស់ថា បើកូនយេរូ-បាលទាំងចិតសិបនាក់ ឬមនុស្សតែម្នាក់គ្រប់គ្រងលើអស់លោក តើណាមួយប្រសើរជាង? សូមនឹកចាំផងដែរថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។
បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។