រួចស្តេចមានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើងឲ្យរួចពីសេចក្ដីវេទនាគ្រប់យ៉ាង
ពួកចៅហ្វាយ 8:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឆ្លើយតបថា៖ «គេជាបងប្អូនពោះមួយនឹងខ្ញុំ ដូច្នេះ ខ្ញុំស្បថចំពោះព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ប្រសិនបើអ្នកទុកជីវិតឲ្យគេរស់នៅ ខ្ញុំនឹងមិនសម្លាប់អ្នកទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏តបថា នោះគឺជាបងប្អូនពោះមួយនឹងអញហើយ ដូច្នេះអញស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា បើសិនជាឯងបានទុកជីវិតឲ្យគេរស់នៅ នោះអញមិនសំឡាប់ឯងទេ អាល់គីតាប លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។ |
រួចស្តេចមានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើងឲ្យរួចពីសេចក្ដីវេទនាគ្រប់យ៉ាង
អ្នកដែលត្រូវសងសឹកដោយឈាម គឺជាអ្នកដែលត្រូវសម្លាប់ឃាតកនោះ។ ពេលគេជួបអ្នកនោះនៅវេលាណា អ្នកដែលត្រូវសងសឹកដោយឈាម ត្រូវតែសម្លាប់អ្នកនោះចោល។
បន្ទាប់មក គេឌានសួរសេបាស និងសាលមូណាថា៖ «តើមនុស្សដែលអ្នកបានសម្លាប់នៅតាបោរនោះ មានភិនភាគដូចម្ដេច?» គេឆ្លើយឡើងថា៖ «អ្នកទាំងនោះមានភិនភាគដូចជាលោកដែរ គេម្នាក់ៗមានសណ្ឋានដូចកូនស្តេច»។
ដូច្នេះ លោកបង្គាប់ទៅយេធើជាកូនច្បងរបស់លោកថា៖ «ចូរក្រោកឡើង សម្លាប់គេចោលទៅ!» ប៉ុន្ដែ ក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ ព្រោះគាត់នៅក្មេង។
ដូច្នេះ ចូរសម្រាកនៅយប់នេះសិន ចាំព្រឹកឡើង ប្រសិនបើគាត់ព្រមលោះនាង នោះល្អហើយ ចូរឲ្យគាត់សម្រេចកិច្ចការនេះចុះ តែបើគាត់មិនព្រមលោះនាងទេ នោះខ្ញុំនឹងលោះនាងវិញ ខ្ញុំសន្យានឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់។ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ»។