ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
ពួកចៅហ្វាយ 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ យកចម្រឹងត្រសាលមួយ ហើយទាញញញួរមកកាន់នៅដៃ ដើរថ្នមៗចូលទៅជិតលោក រួចបោះចម្រឹងនោះចំត្រង់សៀតផ្កា ធ្លុះដល់ដី ក្នុងកាលដែលលោកកំពុងដេកលក់ស៊ប់ទាំងនឿយហត់ ហើយលោកក៏ស្លាប់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្ដលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដី ហើយលោកក៏ស្លាប់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាអែលជាប្រពន្ធហេប៊ើរ នាងក៏យកចំរ៉ឹងត្រសាល១ នឹងញញួរកាន់នៅដៃ ដើរថ្នមៗ ចូលទៅឯលោក បោះចំរ៉ឹងនោះនៅត្រង់តើក ធ្លុះទៅដល់ដីស្លាប់ទៅ អាល់គីតាប ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្តលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដីស្លាប់ទៅ។ |
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
ព្រោះមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយលើកចំណេះរបស់ពួកអ្នកចេះចោលចេញ»។
ផ្ទុយទៅវិញ ព្រះបានជ្រើសរើសអ្វីដែលល្ងីល្ងើក្នុងលោកនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលខ្សោយក្នុងលោកនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស
ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។
បន្ទាប់ពីអេហ៊ុឌមក មានសាំកើរ ជាកូនអ័ណាត លោកបានសម្លាប់ពួកភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ ហើយលោកក៏បានសង្គ្រោះពួកអ៊ីស្រាអែលដែរ។
លោកអង្វរនាងថា៖ «សូមអ្នកឈរនៅមាត់ទ្វារត្រសាលទៅ ហើយបើមានអ្នកណាមកសួរអ្នកថា "តើមានអ្នកណានៅទីនេះឬទេ?" សូមឆ្លើយថា "គ្មានទេ"»។
មើល៍ កាលបារ៉ាកកំពុងដេញតាមស៊ីសេរ៉ា នាងយ៉ាអែលក៏ចេញទៅជួប ហើយប្រាប់លោកថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោកកំពុងតែរក»។ លោកក៏ចូលទៅក្នុងត្រសាលរបស់នាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចម្រឹងនៅដោតជាប់នឹងសៀតផ្កា។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងទៅជាមួយលោក ប៉ុន្តែ លោកនឹងមិនបានទទួលកេរ្ដិ៍ឈ្មោះក្នុងដំណើរដែលលោកទៅនេះទេ ដ្បិតព្រះយេហូវ៉ានឹងលក់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់ស្ត្រី»។ បន្ទាប់មក ដេបូរ៉ាក៏ក្រោកឡើង ធ្វើដំណើរជាមួយបារ៉ាកទៅភូមិកេដេស។
រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា