តំបន់ណេកិប និងតំបន់វាលទំនាប គឺជ្រលងភ្នំយេរីខូរ ជាទីក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។
ពួកចៅហ្វាយ 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាឡេក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយដណ្ដើមបានទីក្រុងដើមលម៉ើ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រាអែល ហើយដណ្ដើមបានក្រុងដើមលម៉ើ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចនោះក៏ប្រមូលពួកកូនចៅអាំម៉ូន នឹងពួកអាម៉ាលេកមក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយចាប់យកបានទីក្រុងដើមលម៉ើរបស់គេ អាល់គីតាប ស្តេចអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រអែល ហើយដណ្តើមបានក្រុងដើមលម៉ើ។ |
តំបន់ណេកិប និងតំបន់វាលទំនាប គឺជ្រលងភ្នំយេរីខូរ ជាទីក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។
ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលថា៖ «តើយើងមិនបានសង្គ្រោះអ្នករាល់គ្នា ឲ្យរួចពីពួកអេស៊ីព្ទ និងពួកអាម៉ូរី ពីពួកអាំម៉ូន និងពីពួកភីលីស្ទីនទេឬ?
មួយទៀត ពួកស៊ីដូន ពួកអាម៉ាឡេក និងពួកម៉ាអូន ក៏បានសង្កត់សង្កិនអ្នករាល់គ្នាដែរ តែកាលអ្នករាល់គ្នាបានស្រែកអំពាវនាវរកយើង នោះយើងក៏បានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់គេដែរ។
ពួកអាំម៉ូនបានឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត ដល់ម៉្លេះបានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។
ពួកកូនចៅអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។
គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន
ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។