ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ព្រះ‌យេហូវ៉ា​ចម្រើន​កម្លាំង​ព្រះ​បាទ​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះ‌អម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចំរើន​កំឡាំង​ដល់​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់​ឲ្យ​ទាស់​នឹង​អ៊ីស្រាអែល ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី។ ហេតុ​នេះអុលឡោះ‌តាអាឡា​បាន​ពង្រឹង​អំណាច​របស់​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 3:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។


ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឮសុះ​សាយ​ពាស​ពេញ​ផែន‌ដី។


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ? តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ? នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


តើ​អ្នក​មិន​បាន​ឮ​ថា យើង​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ? ព្រម​ទាំង​ចាត់​ចែង​តាំង​ពី​ចាស់​បុរាណ​មក ឥឡូវ​នេះ យើង​បាន​សម្រេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​អ្នក​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក


អ្នក​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅគ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​នាំ​អ្នក​មក​ទាស់​នឹង​ស្រុក​យើង ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​យើង ឱ​សាសន៍​កុក​អើយ គឺ​ក្នុង​កាល​ដែល​យើង​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​អ្នក​ចំពោះ​ភ្នែក​គេ»។


បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។


ឱ​អេប្រាអិម​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ឱ​យូដា​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​អ្នក ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​ឆាប់។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។


ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​ព្រៃ ដែល​មក​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ ក៏​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ។


ប៉ុន្ដែ ពេល​ណា​ចៅ‌ហ្វាយ​នោះ​ស្លាប់​ទៅ គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ។ គេ​មិន​បាន​លះបង់​ចោល​អំពើ​ដែល​គេ​ប្រព្រឹត្ត ឬ​ចរិត​រឹង​ចចេស​របស់​គេ​ឡើយ។


ដូច្នេះ ស្រុក​ទេស​ក៏​បាន​សុខ​សាន្ត‌ត្រាណ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ បន្ទាប់​មក អូធ្នាល​ជា​កូន​កេណាស​ក៏​ស្លាប់​ទៅ។


ប៉ុន្តែ គេ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ចោល ព្រះ‌អង្គ​បាន​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​ក្រុង​ហា‌សោរ ហើយ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ